Author: ppfyummy

  • ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជាលើកទី៣១​

    ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជាលើកទី៣១ ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជាលើកទី៣១ នាថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក មានក្តីសមនស្សរីករាយដែលបានចូលរួម និងមានកិត្តិយសដែលស្ថាបនិករបស់យើងខ្ញុំបានក្លាយជាសមាជិករបស់ សភាពាណិជ្ជកម្មកម្ពុជាផងដែរ។ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ អំពីសកម្មភាពសំខាន់ៗរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍវិស័យធុរកិច្ចឯកជន រាប់បញ្ចូលទាំងការដោះស្រាយបញ្ហាប្រឈម ការរៀបចំជំនួបពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្ម ក្នុងស្រុក និងក្រៅស្រុក និង ការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគ ការផ្តល់នូវវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ។ Facebook Youtube Telegram

  • យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)

    យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលបានទទួលសមាជិកវិទ្យាស្ថានឡាវ-ជប៉ុន (LJI) និងសមាគមអតីតសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលសម្រាប់ម្ចាស់អាជីវកម្មតាមបែបជប៉ុន (KEIEIJUKU) របស់វិទ្យាស្ថាន ដើម្បីមកធ្វើទស្សនកិច្ចនៅក្រុមហ៊ុន PPF Yummy Manufacturing Co., Ltd. របស់យើង។ ដំណើរទស្សនៈកិច្ចនេះ ក៏មានគោលបំណងបង្កើតឱកាសអាជីវកម្មឱ្យមានបណ្តាញទំនាក់ទំនងរវាងសមាជិកនៃសមាគមអតីតសិក្ខាកាម Keieijuku ឡាវ និងអតីតសិក្ខាកាមនៃកម្មវិធីបណ្តុះបណ្តាលធុរកិច្ចរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ផងដែរ។ ពួកយើងនឹងបន្តចូលរួមចំណែកក្មុងការពង្រឹងនិងពង្រីកអាជីវកម្មរវាងប្រជាជាតិទាំងពីរឲ្យកាន់តែប្រសើរឡើង។ Facebook Youtube Telegram