ABOUT_AS – PPF YUMMY

ប្រវត្តិសង្ខេប-About Us

E&M Yummy បង្កើតឡើងនៅក្នុង ២០២០ ក្នុងលក្ខណៈជាអាជីវកម្មគ្រួសារ ដោយលក់ នៅលើប្រព័ន្ធអនឡាញ (Online) តាមរយៈ ហ្វេសប៊ុក (Facebook) ក្នុងអំឡុងពេលស្ថានភាពអាក្រក់ នៃ COVID-19 ។ នៅពេលចាប់ផ្តើមលក់ ផលិតរបស់យើងមានការគាំទ្រយ៉ាងខ្លាំង ព្រោះវាជាអាហារដែលប្រជាជនចូលចិត្ត និងជាផលិតផល ដែលជួយកាត់បន្ថយការចំណាយ ហើយសន្សំពេលវេលាក្នុងការចម្អិន ។ 

ក្រោយមក ដោយមានការគាំទ្រច្រើន យើងក៏សម្រេចចិត្ត អភិវឌ្ឍអាជីវកម្មបែបគ្រួសារនេះ ឲ្យក្លាយជាសហគ្រាសផលិត និងផ្គត់ផ្គងចំណីអាហារ ដោយមានឈ្មោះថា Phnom Penh Food Yummy Manufacturing Co., Ltd. (PPF) ដោយផ្តោតលើរសជាតិក្នុងស្រុក ជាមួយនឹងគ្រឿងផ្សំដែលល្អបំផុត មានអនាម័យ គុណភាព និងការវេចខ្ចប់ដែលមានស្តង់ដារខ្ពស់ ។

E&M Yummy was born in 2020 as a family business by selling online via Facebook during the pandemic of Covid-19. Therewere lots of supports from customers since our products are Cambodian People’s favorite foods. Plus, our products helped save their time & money in cooking too. 

Since they are the authentic Khmer foods, so we would like to conserve and raise its standard to the next level. Plus, we would also like to raise its awareness to the world. We cannot do that by doing small. 

So, after a while, we decided to turn this family business to become enterprise in 2021 under the name, Phnom Penh Food Yummy Manufacturing 
Co., Ltd., by focusing on local taste with finest ingredients, hygiene, quality, and premium packaging & design.  

ចក្ខុវិស័យ-Vision

ជាសហគ្រាសនាំមុខគេ ក្នុងការផលិត និងផ្គត់ផ្គង់ចំណីអាហារ ដែលមានសុវត្ថិភាព គុណភាព និងផ្តល់ភាពងាយស្រួលដល់ការរស់នៅ ។ 
To be the leading quality foods enterprise that makes lives easier.

 

បេសកកម្ម-Mission

យើងចូលរួមកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការចម្អិន តាមរយៈការផលិត និង ផ្គត់ផ្គង់ចំណីអាហារ ជាច្រើនប្រភេទ ជាមួយនឹងម៉ាកសញ្ញាផ្សេងៗ ទៅតាមតម្រូវការរបស់អតិថិជន  ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ។

To minimize cost & time of traditional cooking by providing varieties of products including ingredients, seasoning, sauce, ready-to-cook, ready-to-eat, etc. to meet consumers’ needs professionally.

គុណតម្លៃជាស្នូល-Core Value


សុចរិតទៀងត្រង់ (Integrity)

សាមគ្គីភាព (Collaboration)

ការប្តេជ្ញាចិត្ត (Commitment)

ការបម្រើអតិថិជន (Customer Service)

ការទទួលខុសត្រូវចំពោះលទ្ធផល (Accountability)

ការគោរព និងផ្តល់តម្លៃ (Respect)

ការសិក្សាអប់រំ និងអភិវឌ្ឍខ្លួន
(Education & Personal Development)