ទស្សនកិច្ច
ការចុះទស្សនាកិច្ចរបស់ CJCC មកសហគ្រាស PPF

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលបានទទួលសមាជិកវិទ្យាស្ថានឡាវ-ជប៉ុន (LJI)
និងសមាគមអតីតសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលសម្រាប់ម្ចាស់អាជីវកម្មតាមបែបជប៉ុន (KEIEIJUKU) របស់វិទ្យាស្ថាន ដើម្បីមកធ្វើទស្សនកិច្ចនៅក្រុមហ៊ុន
PPF Yummy Manufacturing Co., Ltd. របស់យើង។
ដំណើរទស្សនៈកិច្ចនេះ ក៏មានគោលបំណងបង្កើតឱកាសអាជីវកម្មឱ្យមានបណ្តាញទំនាក់ទំនងរវាងសមាជិកនៃសមាគមអតីតសិក្ខាកាម Keieijuku ឡាវ
និងអតីតសិក្ខាកាមនៃកម្មវិធីបណ្តុះបណ្តាលធុរកិច្ចរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ផងដែរ។ ពួកយើងនឹងបន្តចូលរួមចំណែកក្មុងការ
ពង្រឹងនិងពង្រីកអាជីវកម្មរវាងប្រជាជាតិទាំងពីរឲ្យកាន់តែប្រសើរឡើង។
